ក្លឹប PSG បានធ្លោយប្រកាសការចុះកុងត្រាយកខ្សែការពារ Sergio Ramos មករួមក្រុមទៅហើយ ជាមួយការបង្ហាញពីអាវលេខ៤ដែលរូបគេត្រូវពាក់រដូវកាលក្រោយផងដែរ។
កីឡាករវ័យ៣៥ឆ្នាំខាងលើនេះ កំពុងស្ថិតនៅ Free Agent ក្រោយពីបញ្ចប់កុងត្រា១៦ឆ្នាំនៅក្លឹប Real Madrid មក។ តែពេលនេះ PSG បានបង្ហាញពីការចុះកុងត្រាយកកីឡាករអេស្ប៉ាញនេះទៅហើយ ក្រោយពីម្សិលមិញនេះ លេចឃើញវត្តមានរបស់គេនៅទឹកដីបារាំង។ ដោយឡែកខាងវិបសាយរបស់ PSG ក៏បានបង្ហាញវត្តមានកីឡាករថ្មី Ramos ទៅហើយដែរ មុនពេលលុបចោលវិញភ្លាមៗ។
ប្រភពនៅបារាំង បានបញ្ជាក់ថា Ramos នឹងចុះកុងត្រា២ឆ្នាំនៅ PSG ហើយការបង្ហាញខ្លួនជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង៕
ប្រភព៖ Dailymail