ទីបំផុត Gareth Bale បានសម្រេចចិត្តព្យួរស្បែកជើចូលនិវត្តន៏ក្រោយញ្ចប់ការប្រកួតជាមួយក្លឹបអធិរាជស Real Madrid នៅឆ្នាំក្រោយនេះហើយ ទោះបីជាមានកិច្ចសន្យាផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ប៉ុន្តែយោងគេហទំព័រ The Mirror បានចុះផ្សាយថា Bale បានប្រាប់មិត្តភក្តិរបស់គាត់ថាគាត់គ្រោងនឹងចូលនិវត្តន៍ពីបាល់ទាត់ក្លឹបបន្ទាប់ពីបញ្ចប់រដូវកាលក្រោយនេះ។ប៉ុន្តែការសម្រេចចិត្តនេះអាចនិងផ្លាស់ប្តូរវិញរឺយ៉ាងណាប្រសិនជាក្រុមជម្រើសជាតិវេលរហស្សនាមនាគក្រហមមានឪកាសឆ្លងផុតវគ្គជម្រុះនៅលើឆាកអន្តរជាតិជាពិសេសគឺការប្រកួត World Cup ២០២២ នៅប្រទេសកាតាបានរឺ យ៉ាងណានោះ។

ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិវេលទើបតែវិលត្រលប់មកកាន់ទឹកដី Santiago Bernabeu វិញក្រោយពីទទួលបានលទ្ធផលផ្លែផ្កាគួរអោយកត់សម្គាល់ជាមួយនិងការលេងខ្ចីជើងនៅក្រុមមាន់ខ្នាយមាស Tottenham Hotspur ១រដូវកាលដោយរកបាន ១៦ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ៣ លើកពីការបង្ហាញខ្លួន ៣៤ ដងគ្រប់ ការប្រកួតទាំងអស់។

Bale ធ្លាប់បានស៊ូទ្រាំបង្ហាញទម្រង់លេងមិនបានទៀងទាត់ក៏ព្រោះតែទំនាក់ទំនងមិនរលូន ជាមួយ អតីតគ្រូបង្វឹកលោក Zinedine Zidane កន្លងមក។ ប៉ុន្តែក្រោយការមកដល់របស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti បានត្រៀមនិងបង្កើតឪកាសសម្រាប់ កីឡាករវ័យ ៣១ ឆ្នាំរូបនេះដើរតួយ៉ាងសំខាន់ជាថ្មីម្តងទៀតសំរាប់ ក្លឹបនៅរដូវកាលថ្មីនេះ។
ប្រធានក្រុម Wale បានត្រឹមបង្កើតឪកាសអោយមិត្តរួមក្រុមរកគ្រាបបាល់បាន ២ ដងនៅ Euro ២០២០ ខណៈវេលមិនអាចឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយប៉ុណ្ណោះ។ប៉ុន្តែសម្រាប់ Real Madrid រូបគេធ្លាប់បានរកគ្រាប់បាល់បញ្ចូលទី ១០៥ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ៦៨ លើកក្នុងការបង្ហាញខ្លួន ២៥១ ប្រកួតដោយបានជួយអោយក្រុមឈ្នះ Champions League ៤ដង និង La Liga ២ដង ។

ប្រភព៖ Sportsmole