ក្រុមបិសាចក្រហម Man. United កំពុងពិចារណាដោយអនុញ្ញាតិអោយអ្នកចាំទី David de Gea ទៅកាន់ក្លឹបដទៃខ្ចីជើងនៅពេលទីផ្សារ ដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។ទោះបីជាកីឡាករអន្តរជាតិអេស្បាញបានចំណាយពេលជាង៨ឆ្នាំ ប្រកបអាជីពជាមួយក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យប៉ុន្តែកីឡាករវ័យ ៣០ ឆ្នាំថ្មីៗនេះបានបាត់បង់តំណែងដៃទី ១ ទៅកីឡាករ Dean Henderson ។

ខណៈពេលដែល De Gea បានបង្ហាញឪកាសលេងនៅត្រឹមពានរង្វាន់ FA Cup នឹង League Cup នាពេលកន្លងមកស្របពេលការមកដល់របស់ Tom Heaton កាន់តែធ្វើអោយក្រុម Man.Utd មានជម្រើសកាន់តែច្រើន។

គេហទំព័រ Manchester Evening News បានឲ្យដឹងថ្នាក់ដឹកនាំក្លឹបនិងអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer កំពុងនិងពិចារណាលើការអនុញ្ញាតិអោយ De Gea ទៅកាន់ក្លឹបដទៃខ្ចីជើងនៅរដូវកាល២០២១-២០២២។ បច្ចុប្បន្ន De Gea នៅសល់រយៈពេល ២ ឆ្នាំទៀតលើកិច្ចសន្យារបស់ខ្លួន ហើយប្រសិនជា រូបគេត្រូវបានក្លឹបដទៃខ្ចីជើង នោះក្រុមនិង មិនមានបញ្ហាប្រឈមលើផ្នែកហិរញ្ញវត្តុនោះទេ។

ប្រភព៖ Sportsmole