Toni Kroos បានបញ្ជាក់នៅលើបណ្តាញសង្គម Instagram ថាខ្លួនបានសម្រេចចិត្ត ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ទោះបីមានវ័យត្រឹមតែ៣១ឆ្នាំក៏ដោយ ។ ខ្សែបម្រើក្រុមអធិរាជស Real Madrid រូបនេះបានបញ្ជាក់ថាខ្លួន បានចំណាយពេលគិតជាយូរមកហើយក្នុងការសម្រេចចិត្តនេះ និងផ្តោតគោលដៅលេងអោយក្រុមបាល់ទាត់អាជីព និងចំណាយពេលសម្រាប់ក្រុមគ្រួសារវិញម្តង ។

ក្រោយពីមិនអាចជួយអាឡឺម៉ង់ឆ្លងផុតវគ្គ១៦ក្រុមព្រឹត្តការណ៏ ២០២០ ពោលបន្ទាប់ពីចាញ់ចាញ់អង់គ្លេស ២ទល់និង០ នៅកីឡដ្ឋាន Wembley Kroos បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈខ្ញុំបានលេង ១០៦ ប្រកួតឱ្យប្រទេសអាឡឺម៉ង់។ ខ្ញុំសង្ឃឹមថាខ្ញុំអាចបញ្ចប់ការប្រកួតលើកទី ១០៩ ជាមួយការឈ្នះជើងឯក អឺរ៉ុបតែមិនដូចការប៉ង ។ ខ្ញុំបានដឹងមួយរយៈថាខ្ញុំនឹងមិនបានត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៏ប្រកួតនៅ World Cup ២០២២ នោះទេភាគច្រើនដោយសារ តែខ្ញុំចង់ផ្តោតអារម្មណ៍យ៉ាងពេញលេញទៅលើគោលដៅរបស់ខ្ញុំជាមួយ Real Madrid នៅប៉ុន្មានឆ្នាំខាងមុខ។ខ្ញុំចង់ចំណាយពេលវេលាខ្លះបន្ថែមទៀតលើឆាកអន្តរជាតិជាមួយអាល្លឺម៉ង់តែវាបានឈានដល់ទីបញ្ចប់។

អតីតកីឡាករ Bayern Munich បានបញ្ជាក់បន្ថែមថាៈ លើសពីនេះខ្ញុំចង់នៅក្បែរប្រពន្ធខ្ញុំនិងកូនបីនាក់ជាប្តី និងជាឪពុក។ វាពិតជាកិត្តិយសណាស់ដែលខ្ញុំអាចពាក់អាវនេះបានយូរ។ ចុងក្រោយខ្ញុំចង់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Jogi Löw ដែលបានធ្វើឱ្យខ្ញុំមានឪកាសឈ្នះការប្រកួតបាល់ទាត់ពិភពលោក។សូមជូនពរយុវជនជំនាន់ក្រោយជោគជ័យជាមួយគ្រូបង្វឹកថ្មីលោក Hansi Flick ។

ប្រភព៖​ Besoccer