Real Madrid កំពុងបើកកិច្ចពិភាក្សាជាមួយក្រុម Borussia Dortmund ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម Erling Haaland នៅរដូវក្តៅនេះយោងគេហទំព័រ Marca បានចុះផ្សាយ។ប្រភពខាងលើបន្តថាទោះបីជាក្រុមម្ចាស់ជើងឯក Champions League ១៣សម័យមួយនេះ បានបើកធ្វើការដេញថ្លៃក្នុងរង្វង់ទឹកប្រាក់ ១១០ លានយូរ៉ូ ប៉ុន្តែត្រូវបានក្លឹបយក្សអាឡឺម៉ង់ច្រានចោល ។ តែទោះយ៉ាងណា Dortmund បានដាក់តម្លៃខ្លួនសម្រាប់ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងសញ្ជាតិន័រវេរូបនេះនូវទឹកប្រាក់ដែលពួកគេចង់បានដល់ទៅ ១៥០ លានយូរ៉ូឯណោះ។

ទោះយ៉ាងណាគេហទំព័រ Marca បានបន្តចុះផ្សាយថា ក្លឹបអាចនិងយល់ព្រមសំណើររបស់Real Madridក្នុងរង្វង់ទឹកប្រាក់ ១៣០លានយូរ៉ូ ក៏ព្រោះតែកិច្ចសន្យាទិញផ្តាច់កុងត្រារបស់Haalandនៅត្រឹមឆ្នាំ២០២២ មានតម្លៃ៧៥លានយូរ៉ូប៉ុណ្ណោះ។ផ្ទុយទៅវិញប្រសិនជា Dortmund មិនយល់ព្រមលើកតម្លៃដេញថ្លៃខាងលើពួកគេនិងប្រឈមមបាត់បង់ទឹកប្រាក់ជិតពាក់កណ្តាល លើតម្លៃដែលពួកគេចង់បានពីការលក់ Haaland នាពេលនេះ។

Real Madrid គឺជាក្លឹបដែលត្រៀមចំណាយទឹកប្រាក់ធំមុនរដូវកាលថ្មីដែលលីកកំពូលអេស្បាញនិងចាប់ផ្តើម ដែលក្នុងនោះមានខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ក្លឹប PSG ក៏ស្ថិតក្នុងបញ្ជីចង់បានផងដែជាមួយនិង Erling Haaland ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Carlo Ancelloti ។ក៏ព្រោះតែប្រធានក្លឹបលោក Florentino Pérez ចង់បានកីឡាករឆ្នើមលំដាប់ពិភពលោកបន្ថែមទៀតសម្រាប់មក ពង្រឹងក្រុម Real Madrid បន្ទាប់ពីជួបរដូវកាលដ៏ខកចិត្ត ដោយមិន ឈ្នះពានអ្វីសោះ ។

ប្រភព៖ Sportskeeda