ខ្សែប្រយុទ្ធ Cristiano Ronaldo និង Karim Benzema រកបានម្នាក់២គ្រាប់ ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ស្មើ ២-២ ជាមួយក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួតនៅយប់មិញនេះ។
បារាំងបានកក់កៅអីឡើងវគ្គ១៦ក្រុមទៅហើយ មុនការប្រកួតជាមួយក្រុមព័រទុយហ្គាល់នេះទៀត ខណៈដែលព័រទុយហ្គាល់ទេដែលទាមទារមិនអាចចាញ់ដាច់ខាតទើបមានឱកាសឡើងបាន។ ជាក់ស្ដែងដល់ពេលប្រកួត Ronaldo រកបាន២គ្រាប់ ជួយក្រុមរបស់លោក Santos ស្មើជាមួយក្រុមបារាំងក្នុងលទ្ធផល ២-២។ ដោយ២គ្រាប់របស់បារាំងវិញ រកបានដោយ Karim Benzema ទាំងពីរ។
ជាមួយលទ្ធផលនេះ ព័រទុយហ្គាល់បានចំណាត់ថ្នាក់លេខ៣ក្នុងពូល F ខណៈដែលបារាំងលេខ១ និងអាល្លឺម៉ង់លេខ២។ នៅវគ្គ១៦ក្រុមចុងក្រោយ ក្រុម បារាំង ប៉ះជាមួយស្វីស ព័រទុយហ្គាល់ប៉ះបែលហ្សិក និងអាល្លឺម៉ង់ ប៉ះអង់គ្លេស៕
ប្រភព៖ Dailymail