Christian Eriksen បានចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីធ្វើការវះកាត់បានយ៉ាងជោគជ័យចំពោះបញ្ហាបេះដូងរបស់គេ។ កីឡាករវ័យ២៩ឆ្នាំបានគាំងបេះដូង អំឡុងការប្រកួតឱ្យជម្រើសជាតិដាណឺម៉ាកក្នុងពានរង្វាន់ Euro 2020 កាលពីពេលកន្លងទៅនេះ។ យ៉ាងណាមិញ ក្រោយពីមានការជួយសង្គ្រោះទាន់ពេលវេលា ពេលនេះរូបគេបានធូរស្បើយហើយ និងវះកាត់បានជោគជ័យផងដែរ។ Eriksen បានទៅសួរសុខទុក្ខមិត្តរួមក្រុម មុនពេលត្រលប់ទៅផ្ទះវិញជាមួយគ្រួសារ។
អតីតកីឡាករ Spurs ខាងលើនេះក៏បានបញ្ជាក់ដែរថារូបគេមិនបោះបង់អាជីពបាល់ទាត់ចោលនោះទេ បើទោះជាមានបញ្ហាបេះដូងនេះក៏ដោយ។ យ៉ាងណាមិញ ពេលវេលានៃការត្រលប់ចូលទីលានវិញ នៅមិនទាន់ច្បាស់នៅឡើយទេ៕
ប្រភព៖ BBC