រដូវកាលដ៏លំបាករបស់ខ្សែបម្រើ Christian Eriksen នៅជាមួយក្លឹប Inter Milan អាចនឹងឈានដល់ទីបញ្ចប់នៅដើមឆ្នាំថ្មីនេះបន្ទាប់ពីនាយកប្រតិបត្តិក្លឹបលោក Giuseppe Marotta បានបញ្ជាក់ថាកីឡាកររូបនេះត្រូវបានដាក់ឈ្មោះក្នុងបញ្ជីផ្ទេរចេញនៅ ខែមករាខាងមុខ។ កីឡាករអន្តរជាតិដាណឺម៉ាកបានមកដល់ទឹកដី San Siro ទើបតែ១២ ខែប៉ុណ្ណោះក្នុងកិច្ចសន្យា ៤ ឆ្នាំកន្លះពី ក្រុមមាន់ខ្នាយមាស Tottenham ។

ប៉ុន្តែកំលុងពេលរដូវកាលលីកកំពូល SerieA ដែលញាំញីដោយការរាតត្បាតនៃមេរោគកូវីត១៩ បានធ្វើអោយកីឡាករវ័យ ២៨ ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនក្នុងផែនការរបស់អ្នកចាត់ការទូទៅលោក Antonio Conte ក្រោយពីរូបគេត្រូវបានចូលលេងតែ ២៧៥ នាទីប៉ុណ្ណោះសម្រាប់រដូវកាលនេះ។

ប្រភព៖ Goal