ក្លិប Inter Milan បានកំនត់គោលដៅនាំយកខ្សែបម្រើក្លឹប Udinese កីឡាករអន្តរជាតិអាហ្សង់ទីន Rodrigo De Paul ដើម្បីមកជំនួស Christian Eriksen ដែលត្រៀមចាកចេញនៅខែមករានេះ ។ ក្រុមយក្សអ៊ីតាលីបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ដូច្នេះពួកគេនិងអាចចែកផ្លូវគ្នាជាមួយកីឡាករដែលមានប្រាក់ចំណូលខ្ពស់ម្នាក់អំឡុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកជាលើកទី២នៅខែមករា ២០២១នេះ ដែលក្នុងនោះគឺ Erikssen នេះតែម្តង។

យោងគេហទំព័រអ៊ីតាលី Tuttosport បានចុះផ្សាយថា គ្រូបង្វឹកលោក Antonio Conte ចង់ពង្រឹងកីឡាករនៅតំបន់បម្រើកណ្តាលដោយកំនត់គោលដៅនាំយកកីឡាករអន្តរជាតិអាហ្សង់ទីន រូបនេះមកកាន់ទឹកដី San Siro ។

មាន នៅលីកកំពូលអង់គ្លេសគឺហង្សក្រហម Liverpool និង Leeds United ក៏ចាប់អារម្មណ៏រូបគេផងដែរ។ ទោះយ៉ាងណាក្លឹបដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២កំពុងរិះរកមធ្យោបាយដើម្បីបញ្ចប់កិច្ចព្រមព្រៀងផ្ទេរយក De Paul អោយខាងតែបានមុនពេលសុពលភាពទីផ្សារដោះដូរកីឡាករនិងអស់នៅរយៈពេល១០ថ្ងៃខាងមុខ។

ប្រភព: Sportsmole