ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះលើក្រុមហុងគ្រីក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតពានរង្វាន់ Euro 2020 ។
បន្ទាប់ពីធ្វើបានល្អសម្រាប់ប្រកួតទី១នេះហើយ Ronaldo បាននិយាយថា៖ “វាសំខាន់ណាស់ក្នុងការចាប់ផ្ដើមដោយជ័យជម្នះនេះ។ ឥឡូវយើងចាប់ផ្ដើមផ្ដោតលើប្រកួតបន្ទាប់ និងព្យាយាមដើម្បីទទួលបានជ័យជម្នះទៀត។ រឿងសំខាន់គឺទទួលបានជ័យជម្នះ វាពិបាកក្នុងការប្រកួតជាមួយដៃគូដែលការពារបានល្អ ប៉ុន្ដែយើងនៅតែអាចរកបាន៣គ្រាប់”។
Cristiano Ronaldo នៅពេលនេះ ក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុត all-time record goalscorer នៅ Euro ទៅហើយ ដោយសរុបមកមាន១១គ្រាប់។ រូបគេក៏កំពុងតាមបំបែកកំណត់ត្រា Ali Daei ដែលមាន១០៩គ្រាប់ឱ្យជម្រើសជាតិផងដែរ ព្រោះពេលនេះ Ronaldo រកបាន១០៦គ្រាប់ហើយ៕
ប្រភព៖ Marca