ប្រភពព៌មាន El Primer Palo របស់អេស្បាញបានចុះផ្សាយថាក្លឹប Sevilla បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ Sergio Ramos ដើម្បីវិលត្រលប់ទៅរួមក្រុមរបស់ពួកគេវិញជាមួយនិង ការផ្តល់ជូនខ្សែការពារកណ្តាលជើងចាស់រូបនេះនូវកិច្ចសន្យារយៈពេល ៥ ឆ្នាំផងដែរ។ ខណៈដែលក្លឹប Rea Madrid មិនបានបង្ហើបពីតម្រុយក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្លឹបនៅឡើយ។

ដូច្នេះប្រសិនជា Ramos ព្រមព្រៀងចូលរួមជាមួយអតីតក្លឹបមួយនេះនិងអាចធ្វើអោយរូបគេ កិច្ចព្រមព្រៀងជាមួយកីឡាដ្ឋាន Ramon Sanchez Pizjuan រហូតដល់រូបគេមានវ័យ៤០ ឆ្នាំ។

ប្រធានក្រុមអធិរាជស Real Madrid រូបនេះបានឆ្លងកាត់អាជីពជាយុវជនថ្នាលក្លឹប Sevilla មុនពេលចូលរួមជាមួយក្រុមជើង ឯកទ្វីបអឺរ៉ុប១៣សម័យកាល Real Madrid ក្នុងឆ្នាំ ២០០៥ និងបានជួយអោយពួកគេឈ្នះពានក្របខណ្ឌ Champions League ៤ដងក្រោយផ្លាស់មកទឹកដី Santiago Bernabeu ។កីឡាករវ័យ ៣៥ ឆ្នាំរូបនេះមានកិច្ចសន្យាផុតសុពលភាពនៅចុងខែមិថុនានេះស្របពេលដែល Ramos មិនបានជាប់ឈ្មោះ ក្នុងក្រុមជម្រើសជាតិសម្រាប់យុទ្ធនាការប្រកួត Euro ២០២០ ដែលបានចាប់ផ្តើមនៅកាលពីថ្ងៃសុក្រនោះទេ។

ប្រភព៖​ Goal