លោក Carlo Ancelotti អ្នកចាត់ការទូទៅថ្មីក្រុមអធិរាជស Real Madrid បានកំនត់គោលដៅអាទិភាពផ្ទេរយកខ្សែការពារកណ្តាល Sevilla កីឡាករ Jules Kounde មករួមក្រុមមុនរដូវកាលថ្មីចាប់ផ្តើម។ ក្លឹបជើងឯកទ្វីបអឺរ៉ុប១៣សម័យកំពុងប្រឈម ហានិភ័យ បាត់បង់ខ្សែការពារកណ្តាលជម្រើសដំបូងរបស់ពួកគេទាំងពីរនាក់គឺ Sergio Ramos និង Raphael Varane នៅរដូវក្តៅនេះខណៈ លោក Ancelotti រំពឹងថានឹងមានការផ្ទេរកីឡាករឆ្នើមម្នាក់មករួមក្រុមប្រសិនជាកីឡាករណាម្នាក់ក្នុងក្នុងចំណោមមពួកគេទាំងពីរចាកចេញពី ទឹកដី Santiago Bernabeu។
ខ្សែការពារកណ្តាលក្រុម Sevilla កីឡាករ Kounde បានបង្ហាញសមត្ថភាពល្អបំផុតដោយរកបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤ ប្រកួតនៅលីកកំពូល La Liga និងបានជួយក្រុមលោក Julen Lopetegui ចូលរួមក្របខ័ណ្ឌ Champions League នៅរដូវកាលថ្មី។ ដូច្នេះហើយទើបទម្រង់លេងរបស់កីឡាករអន្តរជាតិបារាំងរូបនេះទទួលបានការ ចំណាប់អារម្មណ៍ពីក្លឹបកំពូល ៗ នៅអឺរ៉ុបក្នុងនោះមានដូចជា Arsenal, Manchester United និង Chelsea ជាដើម។
ទោះយ៉ាងណាតម្លៃខ្លួនដ៏ថ្លៃដល់ទោ ៨០ លានផោន សម្រាប់យុវជនអាយុ ២២ ឆ្នាំរូបនេះអាចនិងធ្វើអោយលោក Ancelotti បង្វែរការចាប់អារម្មណ៍ទៅលើកីឡាករ Pau Torres របស់ Villarreal ជំនួសវិញ។ Kounde បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិបារាំងពេលប្រកួតមិត្តភាពកំដៅសាច់ដុំទល់នឹងជម្រើសជាតិវេលស៍កាលពីសប្តាហ៍មុនដោយចូលលេងនៅពេលពាក់កណ្តាលតង់ទី១និងរូមចំណែករកគ្រាប់បាល់ទី៣ក្នុងជំនួបជ័យជម្នះ ៣-០ លើក្រុមវេលផងដែរ។
ប្រភព៖ Sportsmole