ខ្សែការពារ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United ត្រូវអវត្តមានពីព្រឹត្តការណ៏ Euro ឆ្នាំ ២០២០ ជាមួយក្រុមជម្រើសជាតិហូល្លង់ដោយសារបញ្ហារបួស។កីឡាករវ័យ ២៤ ឆ្នាំរូបនេះធ្លាប់ចូល លេងអោយក្រុមជម្រើសជាតិបាន ១៩ ដងកន្លងមក តែ មិនបានបង្ហាញមុខក្នុងការប្រកួតកម្តៅសាច់ដុំ សម្រាប់ ក្រុមជម្រើសជាតិរបស់ខ្លួននៅឡើយទេ។ យ៉ាងណាមិញសហព័ន្ធបាល់ទាត់ជម្រើសជាតិហូឡង់បានបញ្ជាក់នៅថ្ងៃអង្គារនេះថា Van De Beek អតីតកីឡាករ Ajax និងមិនអាចចូលរួមតាមការកោះហៅមុនពេលការប្រកួតពានរង្វាន់បាល់ទាត់ដ៏ធំប្រចាំទ្វីបអឺរ៉ុបនិងចាប់ផ្តើមនៅថ្ងៃ សុក្រនេះបានទេ។

Van de Beek ចូលលេងបាន ៩០ នាទីពេញសម្រាប់ការប្រកួតចុងក្រោយថ្ងៃបិទរដូវកាលក្របខ័ណ្ឌ Premier League ជាមួយ Wolves ប៉ុន្តែបានអង្គុយជាកីឡាករបម្រុងសម្រាប់ការប្រកួតវគ្គផ្តាច់ណព្រ័ត្រក្របខណ្ឌ Europa League ជាមួយ Villarreal ។ទោះយបីជាមិនសូវបានបង្ហាញទម្រង់លេង១១នាក់ជាប់លាប់នៅរដូវកាលដំបូង Van De Beek នៅតែជាប់ ឈ្មោះនៅក្នុងក្រុមទាំង ២៦ នាក់ចុងក្រោយរបស់លោក Frank de Boer ។

ហូល្លង់និងត្រូវចាប់ផ្តើមយុទ្ធនាការប្រកួតពានរង្វាន់យូរ៉ូឆ្នាំ ២០២០ របស់ខ្លួនជាមួយនឹងអ៊ុយក្រែនក្នុងពូល C នៅទីក្រុង Amsterdam នៅថ្ងៃអាទិត្យមុនពេលជួបជាមួយ អូទ្រីសនិងម៉ាសេដូនៀ ។

ប្រភព៖ Goal