ក្រុម Man.Utd នឹងត្រូវអវត្តមានកីឡាករសំខាន់៣រូបមានដូចជា Cavani, Van de Beek និង Pogba សម្រាប់ការប្រកួតពានរង្វាន់ Europa League វគ្គ ៣២ ក្រុមចុងក្រោយជើងទី ១ ទល់នឹងក្រុម Real Sociedad ។ ការប្រកួតនេះត្រូវបានធ្វើឡើងនៅ កីឡដ្ឋាន Allianz របស់ក្រុម Juventus ក្នុងប្រទេសអ៊ីតាលីដោយសារតែមានការបង្ការមេរោគកូវីត-១៩លើអ្នកដំណើរពីចក្រភពអង់គ្លេសចូលទៅប្រទេសអេស្ប៉ាញ។

Van De Beek និង Cavani មានបញ្ហារបួសសាច់ដុំខណៈខ្សែបម្រើ Pogba មានបញ្ហាភ្លៅ នឹងត្រូវការរយៈពេលពីរបីសប្តាហ៍ទៀត ខណៈ ខ្សែបម្រើស្លាបយុវជន Amad Diallo ត្រូវបានចុះឈ្មោះក្នុងក្រុមហើយអាចបង្ហាញខ្លួនជាលើកដំបូង។ Real Sociedad ឈរនៅលេខរៀងទី ៥ នៅ La Liga និងមានវត្តមានអតីតខ្សែបម្រើស្លាប Man.Utd កីឡាករ Adnan Januzaj ត្រូវលេងប្រឈមនិងក្លឹប ចាស់ របស់ខ្លួន។

ប្រភព: Goal