N’Golo Kante បានច្រានចោលការពិភាក្សាដេញដោលគ្នាសំដៅលើបេក្ខភាពក្នុងការប្រជែងពានរង្វាន់បាល់មាសប្រចាំឆ្នាំ២០២១នេះ។ ខ្សែបម្រើក្រុមតោខៀវ Chelsea រូបនេះដែលបានដើរតួនាទីសម្រាប់សម្រាប់ក្លឹបដោយបានជួយអោយពួកគេគ្រងពានរង្វាន់ ជាលើកទី២ក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ Champions League ក្រោយផ្តួល Man.City នៅវគ្គផ្តាច់ព្រ័ត្រកាលពីចុងខែឧសភា។
Kante សមាជិកជ័យលាភី World Cup ២០១៨រូបនេះ បានបញ្ជាក់ថាឪកាសនៃការឈ្នះពានកីឡាករលេងល្អបំផុតរបស់ពិភពលោក គឺ នៅឡើយមិនទាន់គ្រប់គ្រាន់សម្រាប់រូបគេទេ ហើយផ្លូវដែលត្រូវដើរគឺនៅវែងឆ្ងាយទៀត។
ថ្លែងប្រាប់បណ្តាញសារពត៌មានមុនការប្រកួតពានរង្វាន់ Euro ឆ្នាំ២០២០នេះអតីតខ្សែបម្រើក្រុម Leicester City បានបញ្ជាក់យ៉ាងដូច្នេះ ថាៈ វាលឿនពេកហើយក្នុងការនិយាយអំពីការឈ្នះ Ballon d’Or ឥឡូវនេះ។ យើងនៅមានពេលពាក់កណ្តាលទៀត ហើយមានការប្រកួតជាច្រើនដែលត្រូវទទួលបន្ទុក ។ យើងមិនចាំបាច់និយាយនៅថ្ងៃនេះថាខ្ញុំសមនឹងទទួលបានវានោះទេ។ កាលពីពីរបីឆ្នាំមុនខ្ញុំបានឈរនៅក្នុងបេក្ខភាពកីឡាករទាំង១០ដែលប្រជែងវានិង ជាលើកទីមួយហើយសម្រាប់ខ្ញុំពិតជា ល្អខ្លាំងណាស់។ ប៉ុន្តែការឈ្នះពានកិត្តិយសមួយនេះគឺជារឿងមួយផ្សេងទៀត។
ប្រភព៖ Sportskeeda