ខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United អាចនឹងចាកចេញពីទឹកដី Old Trafford ក្រោយពីចំណាយពេលមួយរដូវកាលជាមួយក្រុមជើងឯកអង់គ្លេស២០សម័យរួចមក។ កីឡាករអន្តរជាតិហូឡង់រូបនេះបានសម្រេចចិត្តផ្ទេរពីក្លឹបជើងឯកហូឡង់គឺ Ajax ក្នុងតម្លៃខ្លួន ៣៥ លានផោនកាលពីរដូវក្តៅឆ្នាំមុនប៉ុន្តែបានត្រឹមតែតស៊ូចូលលេងមិនទៀងទាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer បើទោះបីជារូបគេមិនមានរងរបួសអ្វីក៏ដោយចុះ ។
Van de Beek បង្ហាញខ្លួនបាន ១៩ ដងនៅលីកកំពូលអង់គ្លេសនៅរដូវកាលមុនប៉ុន្តែចូលលេងជម្រើស១១នាក់ដំបូងបានតែ ៤ ប្រកួតប៉ុណ្ណោះព្រោះតែលោក Solskjaer ពេញចិត្តដាក់អោយPaul Pogba, Scott McTominay និង Fred លេងនៅតំបន់បម្រើនេះជំនួសរូបគេ ។
ទោះបីហាក់ដូចជាខកបំណងនៅរដូវកាលដំបូង Van de Beek នៅតែមានឪកាសបង្ហាញខ្លួនអោយក្រុមជម្រើសជាតិហូឡង់ សម្រាប់ព្រឹត្តការណ៏ប្រកួតពានរង្វាន់ Euro ឆ្នាំ២០២០ ខណៈដែលក្លឹប Roma កំពុងសម្តែងការចាប់អារម្មណ៏ចង់បានរូបគេទៅរួមក្រុម។ យ៉ាងណាមិញ Man.Utd អាចនិងលក់កីឡាករវ័យ២៤ឆ្នាំរូបនេះក្នុងតម្លៃតិចជាងពេលដែលក្លឹបនាំយករូបគេពីលីកកំពូលហូឡង់ផងដែរ។
ប្រភព៖ Sportskeeda