ក្រុមតោខៀវ Chelsesa មានបំណងលក់កីឡាករ Hakim Ziyech នៅរដូវក្តៅនេះប្រសិនជាមានក្លឹបណាមួយផ្តល់តម្លៃ សមរម្យទៅលើការផ្ទេរនោះ។កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចូលលេងទៀតទាត់សម្រាប់ជម្រើស១១នាក់ដំបូងអោយក្រុម សម្រាប់រដូវកាលដំបូងដោយបង្ហាញខ្លួនបាន ៣៩ លើកនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ និងរកបានគ្រាប់បាល់ត្រឹមតែ ៦ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ៤ លើកប៉ុណ្ណោះ។ ក្នុងនោះដែរ ២ គ្រាប់ធ្វើបានក្នុងការប្រកួត ២៣ ប្រកួតនៅក្របខ័ណ្ឌ Premier League ។

មានក្លឹបធំ២នៅអ៊ីតាលីដូចជា AC.Milan និង Napoli បានបង្ហាញចំណាប់អារម្មណ៏ចង់ចុះហត្ថលេខានាំយកកីឡាករសញ្ជាតិ ម៉ារ៉ុករូបនេះបើទោះបីជា Ziyech នៅមានកិច្ចសន្យាជាមួយក្លឹបដល់ទៅជាង បួនឆ្នាំទៀតយ៉ាងណាក៏ដោយ។

ផ្ទុយទៅវិញអតីតខ្សែប្រយុទ្ធ Ajax បានត្រឹមងអង្កុយជាកីឡាករបម្រុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល២០២០-២០២១ ខណៈ Kai Havertz គឺជាវីរៈបុរសបន្ទាប់ពីជួយ Chelea ផ្តួល Man. City ក្នុងលទ្ធផល១ទល់និង០។

ប្រភព៖ Sportsmole