អ្នកចាត់ការទូទៅថ្មីក្លឹប Juventus លោក Massimiliano Allegri កំពូងតែដំណើរការចរចារពិភាក្សា ទាក់ទងនឹងអនាគតរបស់កីឡាករ Cristiano Ronaldo ។គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៥៣ ឆ្នាំរូបនេះទើបតែទទយលបានការតែងតាំងអោយចូលមកដឹកនាំក្លឹបជាលើកទី២បន្ទាប់ពីពួកគេបញ្ចប់តំណែងលោក Andrea Pirlo កាលពីខែមុន។គេហទំព័រ Goal បានចុះផ្សាយថាៈ លោក Allegri និងប្រធានក្លឹប បានប្រជុំពិភាក្សាគ្នារួចរាល់ហើយដើម្បីជជែកគ្នា ពីផែនការរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករនាពេលខាងមុខហើយអនាគតរបស់ម្ចាស់ពានបាល់មាស៥សម័យ Ronaldo គឺស្ថិតក្នុងបញ្ជីអាទិភាពរបស់ពួកគេ។
ទោះយ៉ាងណាប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់មានទំនាក់ទំនងក្នុងការចាកចេញពីក្លឹប Juventus នៅរដូវក្តៅនេះទោះបីក្លឹបធានាបាននូវការប្រកួតជម្រុះពានរង្វាន់ក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលថ្មីយ៉ាងណាក៏ដោយ។ក្នុងនោះដែរអតីតក្លិប Man. Utd និង PSG គឺស្ថិតក្នុងការតាមដានស្ថានភាពរបស់កីឡាករវ័យ៣៦ឆ្នាំរូបនេះជាបន្តបន្ទាប់នោះ ។
យ៉ាងណាមិញ Juventus អាចនិងសម្រេចចិត្តលក់កំពូលខ្សែប្រយុទ្ធស្លាបរូបនេះដែលកំពុងឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅទឹកដីទូរីនប្រសិនមានសំណើរសមរម្យពីក្លឹបដទៃទៀត។ក៏ព្រោះតែការលក់កីឡាករដ៏មានសក្តានុពលរូបនេះនិងអាចជួយដល់ក្លឹបពង្រឹងហិរញ្ញវត្ថុដើម្បីចរចានាំយកខ្សែបម្រើ Manuel Locatelli របស់ Sassuolo ក៏ដូចជាចង់នាំយកអតីតខ្សែបម្រើ Miralem Pjanic ពីក្លឹប Barcelona មកវិញផងដែរ។
ប្រភព៖ Sportsmole