ក្រុមតោខៀវ Chelsea មិនមានចេតនាចុះហត្ថលេខានាំយកវីរបុរសរបស់ខ្លួនគឺ Eden Hazard ពី Real Madrid មក​កាន់ទឹកដីភាគខាងជើងទីក្រុងឡុងដ៏នៅក្នុងរដូវកាលដោះដូរនារដូវក្តៅនេះទេ។ ខ្សែបម្រើស្លាបអន្តរជាតិ ប៊ែលហ្សិករូប​នេះ​បាន​ខិតខំប្រឹងប្រែងបង្ហាញទម្រង់លេងនិងកសាងបង្កើតកេរ្តិ៍ឈ្មោះជាមួយក្រុមអធិរាជស Real Madrid ក្រោយចាកចេញពី Chelsea ក្នុងឆ្នាំ ២០១៩ ។ប៉ុន្តែញាំញីដោយបញ្ហារបួសទើបធ្វើអោយរូបគេមានឪកាសរកគ្រាប់បាល់​បានតែ ៥ គ្រាប់​ប៉ុណ្ណោះ​ក្នុងការបង្ហាញខ្លួន ៤៣ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់។

សម្រាប់រដូវកាលដែលទើបបញ្ចប់ទៅ  Hazard ចូលលេងបានតែ ៤ ដងប៉ុណ្ណោះក្នុងការប្រកួតចំនួន ២១ លើកស្របពេល​មាន​ពត៌មានលើកឡើងថាកីឡាករវ័យ ៣០ ឆ្នាំរូបនេះចង់វិលត្រឡប់មកកាន់ទឹកដី Stamford Bridge វិញ។

កីឡាករដែលជួយអោយបែលហ្សិកទទួលបានចំណាត់ថ្នាក់លេខ៣នៅ World Cup ២០១៨ រូបនេះ មានកិច្ចសន្យា ជាង ៣ ឆ្នាំទៀតនៅកីឡាដ្ឋាន Santiago  Bernabeu  ទោះយ៉ាងណាប្រាក់ឈ្នួលប្រចាំសប្តាហ៏របស់គេគឺជារឿង បង្កការលំបាកដល់​ក្រុម​យក្សអេស្បាញ ក្នុងការលក់រឺអោយរូបគេទៅក្លឹបផ្សេងខ្ចីជើង។

ប្រភព៖ Sportsmole