ខ្សែបម្រើស្លាប Willian របស់ក្រុមកាំភ្លើងធំ Arsenal មានបំណងចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះហើយត្រលប់ទៅកាន់អតីតក្លិបតោខៀវ Chelsea វិញ។បច្ចុប្បន្នមានវ័យ ៣២ ឆ្នាំកីឡាកររូបនេះត្រូវបានបោះឆ្នោតជាប់ ជាអ្នក ចុះហត្ថលេខាដ៏អាក្រក់បំផុតនៅលីកកំពូលអង់គ្លេសប្រចាំឆ្នាំរបស់គេហទំព័រកីឡា SportsMole។
ក្រោយសម្រេចចិត្តចូលរួមជាមួយ Arsenal រយៈពេលពេល១ឆ្នាំដំបូង Willian រកបានគ្រាប់បាល់តែ ១ដង ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣៧ លើកគ្រប់ក្របខណ្ឌប្រកួត។ទោះបីកុងត្រានៅមានសុពលភាពពីរឆ្នាំទៀត ប៉ុន្តែ យោងគេហទំព័រ Sky Sports News បានចុះផ្សាយថា Willian ចង់បានការប្រកួតប្រជែងថ្មីបន្តទៀតខណៈដែល អតីតក្រុមតោខៀវ Chelsa គឺជា គោលដៅអាទិភាពទីមួយ ។
មិនត្រឹមតែ Chelsea មានក្លឹបជាច្រើនទៀតរួមមាន Inter Miami ដែលដឹកនាំដោយអតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសលោក David Beckham ក៏ ចាប់អារម្មណ៏នឹងកីឡាករប្រេស៊ីលរូបនេះបើទោះបី Willian នៅមានបំណងចង់លេងនៅក្របខណ្ឌកំពូលទាំង៥របស់អឺរ៉ុបយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញ Chelsea បចុប្បន្នមានជម្រើសច្រើនសម្រាប់ក្រុមរួចទៅហើយដូចជាៈ Timo Werner, Kai Havertz និង Hakim Ziyech ក៏ដូចជា Mason Mount, Christian Pulisic និង Callum Hudson-Odoi ផងដែរនោះ។ ក្រោយប្រកបអាជីពនៅទឹកដី Stamford Bridge រយៈពេល៧ឆ្នាំដោយបង្ហាញខ្លួនបាន ៣៣៩ ប្រកួត Willian រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៦៣ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៦២ លើកផងដែរ។
ប្រភព៖ Sportsmole