ខ្សែប្រយុទ្ធ Neymar របស់ក្រុម PSG បានទទួលវ៉ាក់សាំងកូវីដ១៩ហើយ។ នេះបើតាមការបង្ហោះរបស់គេនៅលើបណ្ដាញសង្គម Instagram ។ ការបង្ហោះរបស់កីឡាករប្រេស៊ីលខាងលើនេះ បានបង្ហាញឱ្យឃើញថារូបគេបានទទួលវ៉ាក់សាំងដូសទី១ហើយ ប៉ុន្តែមិនបានបង្ហាញច្បាស់ពីប្រភេទនៃវ៉ាក់សាំងនោះទេ។ Neymar បានបង្ហាញអារម្មណ៍រីករាយចំពោះការទទួលវ៉ាក់សាំងនេះ ស្របពេលរូបគេក៏សង្ឃឹមថាគ្រប់គ្នានឹងទទួលបានឱកាសទទួលវ៉ាក់សាំងការពារកូវីដនេះ ក្នុងពេលឆាប់ៗខាងមុខនេះដែរ។

កីឡាករវ័យ២៩ឆ្នាំបាននិយាយថា៖ “ក្រោយរង់ចាំអស់ពេលជាយូរមកហើយ នៅពេលនេះបានដល់វេនខ្ញុំដើម្បីទទួលវាហើយ។ ខ្ញុំរំពឹងថាគ្រប់យ៉ាងនឹងត្រលប់មករកភាពល្អប្រសើរដូចធម្មតាវិញឆាប់ៗ។ មិនមែនតែសម្រាប់ខ្ញុំ សម្រាប់ប្រទេសប្រេស៊ីលខ្ញុំទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលតែម្ដង”៕