អ្នកចាំទី Alisson Becker បានតែតបញ្ចូលទីគ្រាប់ជ័យជម្នះសម្រាប់ Liverpool នាទី៩០+៥ ក្នុងការប្រកួត Premier League ជាមួយម្ចាស់ផ្ទះ West Bromwich Albion។

ដល់ចុងម៉ោងទៅហើយ អ្នកចាំទីជនជាតិប្រេស៊ីលបានសម្រេចចិត្តប្រថុយឡើងទៅរកគ្រាប់បាល់ពេលលទ្ធផលស្មើគ្នា១ទល់នឹង១ ហើយក៏តែតបញ្ចូលទីយ៉ាងជោគជ័យពីការទាត់បាល់ជ្រុង ដោយ Alexander Arnold។ អតីតកីឡាករ AS Roma ក្លាយជាអ្នកចាំទី Liverpool ដំបូងចាប់តាំងពីបង្កើតក្លិបបាន១២៩ឆ្នាំ ដែលអាចរកគ្រាប់បាល់បញ្ចូលទី។

Harl Robson Kanu បានទាត់បាល់បញ្ចូលទីឲ្យ West Brom នាំមុខមុនក្នុងនាទី១៥ មុន Mohamed Salah ទាត់មួយជើងឆ្វេងតាមស្មើនាទី៣៣។ ជ័យជម្នះ១ទល់នឹង២នេះក៏បានបន្តក្ដីសង្ឃឹមសម្រាប់ Liverpool ក្នុងការប្រជែងកៅអី UEFA Champions League ដោយមាន៦៣ពិន្ទុ ឈរលេខ៥ ក្រោមក្រុមលេខ៤ Chelsea មួយពិន្ទុ៕