លោក Jurgen Klopp ទទួលស្គាល់ថាថាកំហុសរបស់អ្នកចាំទីដៃទី១ Alisson Becker បានធ្វើឱ្យ Liverpool បរាជ័យយ៉ាងធ្ងន់ធ្ងរជាមួយក្រុមប្រជែងតំណែងជើងឯកលីកកំពូលអង់គ្លេស Man.City សម្រាប់ ការប្រកួត សប្តាហ៏ ទី២៣ កាលពីថ្ងៃអាទិត្យ។

ទោះយ៉ាងណាគ្រូបង្វឹកអន្តរជាតិអាឡឺម៉ង់នៅតែគាំទ្រនិងផ្តល់ទំនុកចិត្តដល់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ និង វិលត្រលប់មកបង្ហាញសមត្ថភាពល្អប្រសើរឡើងវិញសម្រាប់ការប្រកួតបន្ទាប់ទៀត។

គួរបញ្ជាក់ថាអតីតអ្នកចាំទី Roma រូបនេះមានកំហុសពីរដងខណៈក្រុមភ្ញៀវ Man City បានលត់ក្រុមការពារ តំណែងជើងឯកកក្នុងលទ្ធផល ៤ទល់ងនិ១ ដើម្បីរុញច្រានក្តីសង្ឃឹមការពារពាន Premier League របស់ពួកគេអោយឃ្លាតកាន់តែឆ្ងាយនៅរដូវកាលនេះ។

ប្រភព: Goal