Jadon Sancho និង Erling Braut Haaland រកបានម្នាក់២គ្រាប់ក្នុងជ័យជម្នះ១ទល់នឹង៤របស់ Borussia Dortmund លើ RB Leipzig ឈានទៅក្រសោបយកពានរង្វាន់ German Cup 2021។ Jadon Sancho បើកការនាំមុខមុនសម្រាប់ Dortmund ក្នុងនាទីទី៥។ ដល់នាទី២៨ Haaland ទាញផុតខ្សែការពារ Leipzig ឆ្កឹះមួយជើងឆ្វេងយ៉ាងល្អបញ្ចូលទី។

Sancho បន្ថែមគ្រាប់ទី៣ និងជាគ្រាប់ទី២របស់ខ្លួនក្នុងនាទី៤៥+១។ ចូលដល់វគ្គទី២ Dani Olmo ទាត់មួយជើងឆ្វេងពីក្រៅប្រអប់ វាយបកបានមួយគ្រាប់សម្រាប់ RB Leipzig។ យ៉ាងណា ពួកគេរបូតគ្រាប់ទី៤ ពេល Haaland ទាត់មួយជើងឆ្វេង ធ្វើឲ្យអ្នកចាំទីបាក់ចង្កេះ។

នេះជាការឈ្នះជើងឯក German Cup លើកទី៥សម្រាប់ Dortmund។ សម្រាប់លោក Julian Nagelsmann វិញបានត្រឹមខកចិត្តប៉ុណ្ណោះមុនចេញទៅដឹកនាំ Bayern Munich រដូវកាលក្រោយ។ ដោយឡែក លោក Edin Terzic របស់ Borussia Dortmund ក្លាយជាគ្រូបង្គោលវ័យក្មេងដែលបានលើកពាន German Cup (អាយុ៣៨ឆ្នាំ និង១៩៥ថ្ងៃ) បន្ទាប់ពីលោក Thomas Schaaf ដែលបានឈ្នះនៅ Werder Bremen រដូវកាល១៩៩៨/១៩៩៩៕