លោក Thomas Tuchel បានស្នើសុំក្រុមតោខៀវ Chelsea ពីគោលបំណងចង់បានអតីតកូនក្រុម Marquinhos ពីក្លឹប Paris Saint-Germain មករួមការងារជាមួយគ្នាសាជាថ្មីនារដូវក្តៅខាងមុខនេះ។ គួរបញ្ជាក់ថារវាងគ្រូបង្វឹកនិងកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមានទំនាក់ទំនងល្អជាមួយគ្នាកំលុងពេលនៅទឹកដីបារាំង មុនពេលក្លឹបបញ្ចប់តំណែងលោក Tuchel។

យ៉ាងណាមិញ Marquinhos នៅតែបន្តជាប់ជមម្រើស១១នាក់ដំបូងបានយ៉ាងទៀងទាត់ដដែលក្រោយពីអ្នកចាត់ការទូទៅថ្មីសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino ចូលមកដឹកនាំបន្ត ។

Marquinhos បានរកគ្រាប់បាល់បើកឆាកជើងទី ១ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Man. City ប៉ុន្តែទីបំផុត PSG បានបរាជ័យចាញ់ក្រុមលោក Pep Guardiola ក្នុងលទ្ធផលសរុប ៣ទល់និង១ ។ សម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះបច្ចុប្បន្នមានកិច្ចសន្យាជាមួយ PSG ដល់ឆ្នាំ ២០២៤ ស្របពេលក្លឹបជើងឯកបារាំងនិងពិចារណាលើការដេញថ្លៃក្នុងរង្វង់ទឹកប្រាក់ច្រើន ជាង ៧០ លានផោនដើម្បីនាំយក Marquinhos មកកាន់លីកកំពូលអង់គ្លេស ។ ក្រោយផ្ទេរពី Roma កាលពីឆ្នាំ២០១៣ Marquinhos បង្ហាញខ្លួនបាន ៣១៨ ប្រកួតដោយរកបាន ៣០ គ្រាប់និងឈ្នះពានលីកកំពូលបារាំង ៦ ដងក្នុងពេលនោះ។

ប្រភព: Sportsmole