គ្រាប់បាល់ក្នុងនាទី៣៩ និង៦៨ ធ្វើឲ្យ Edison Cavani ក្លាយជាកីឡាករ Manchester United ទី២ ដែលរកបានគ្រាប់បញ្ចូលទីទាំង២ជើងក្នុងវគ្គផ្ដាច់ព្រ័ត្រពានធំកម្រិតអឺរ៉ុប បន្ទាប់ពីលោក Tommy Taylor ក្នុងរដូវកាល១៩៥៦/១៩៥៧។ កាលណោះលោកធ្វើបានក្នុងជំនួប European Cup (បច្ចុប្បន្ន UEFA Champions League) តទល់ Real Madrid។
មួយឆ្នាំក្រោយមក លោក Taylor ក៏បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្ដនៅក្រុង Munich ដែលបានឆក់សង្ខារកិឡាករ Man UTD សរុប៨នាក់។ បើគិតចាប់ពីឆ្នាំ១៩៨៦មក មានតែ Cavani ម្នាក់ទេធ្វើបានសម្រាប់ Man UTD។ អតីតខ្សែប្រយុទ្ធ Napoli និង PSG បានរកគ្រាប់បាល់បញ្ចូលទី៧គ្រាប់ និង assist ២លើក ក្នុងចំណោម៦ប្រកួតចុងក្រោយពីគ្រប់កម្មវិធី។
គួរបញ្ជាក់ថា Man UTD បានចាញ់ Roma ៣ទល់នឹង២ ក្នុងជើងទី២ Europa League កាលយប់មិញ តែជើងទីមួយបិសាចក្រហម ឈ្នះ៦ទល់នឹង២ សរុបទាំង២ជើង គឺ៨ទល់នឹង៥។នេះជាការប្រកួតផ្ដាច់ព្រ័ត្រលើកដំបូងសម្រាប់លោក Ole Gunnar Solskjaer ក្នុងនាមអ្នកចាត់ការ Manchester United ដែលពួកគេត្រូវជួប Villareal នៅថ្ងៃទី២៦ ខែឧសភា៕