លោក Thomas Tuchel បានអះអាងថានៅរាត្រីនេះ នឹងព្យាយាមប្រឹងប្រែងយកឈ្នះលើក្រុម Real Madrid ឱ្យបានតែម្ដង មិនចង់បានលទ្ធផលស្មើគ្នាទៀតនោះទេ។

នៅយប់នេះ Chelsea នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Real Madrid សម្រាប់ជើងទី២ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប្រកួតនេះដែរ នឹងតឹងតែងខ្លាំងជាក់ជាមិនខាន ព្រោះកាលពីជើងទី១កន្លងទៅ Chelsea លេងបានត្រឹមស្មើជាមួយក្រុមអធិរាជសក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។

សម្រាប់រាត្រីនេះដែរ លោក Thomas Tuchel បានអះអាងថានឹងប្រឹងប្រែងយកឈ្នះលើក្រុមរបស់លោក Zidane តែម្ដង។ បើទោះជាលទ្ធផលជើងទី១មានគ្រាប់បាល់ ហើយយប់នេះក្រុមរបស់លោកបិទត្រឹម០-០ ហើយអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្របានក៏ដោយ។ លោកថា សមាជិកក្រុមចង់ឈ្នះប្រកួតនេះសម្រាប់អ្នកគាំទ្រ៕

ប្រភព: Dailymail