លោក Zidane អ្នកចាត់ការក្រុម Real Madrid បានបញ្ជាក់ថាត្រៀមរួចជាស្រេចហើយ ក្នុងការប្រកួតជាមួយក្រុម Chelsea នៅរាត្រីនេះ។

ក្រុម Real Madrid នឹងត្រូវប្រកួតជាមួយក្រុម Chelsea ជើងទី២ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅរាត្រីនេះហើយ។ ដោយកាលពីជើងទី១កន្លងទៅនៅអេស្ប៉ាញនោះ ក្រុមទាំងពីរបានលទ្ធផលត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ។ ដោយកាលនោះ Chelsea រកគ្រាប់បាល់បានមុនទៀត ប៉ុន្តែបាន Benzema តាមស្មើវិញបាន។

ចំពោះការប្រកួតនេះវិញ បន្ទាប់ពីកីឡាករជាច្រើនអាចចូលលេងវិញបាននោះ លោក Zidane អះអាងថាក្រុម Real Madrid បានត្រៀមជាស្រេចហើយ។ លោកបន្ដថា សមាជិកម្នាក់ៗតាំងចិត្តបានល្អណាស់ ហើយក៏ត្រូវប្រយុទ្ធរហូតដល់ទីបញ្ចប់ដើម្បីយកឈ្នះក្រុម Chelsea ផងដែរ៕

ប្រភព: Dailymail