ប្រធានក្លឹប Spurs លោក Daniel Levy មានបំណងចង់បន្ដកុងត្រាខ្ចីជើង Gareth Bale ១រដូវកាលខាងមុខទៀត បន្ទាប់ពីឃើញរូបគេបង្ហាញទម្រង់លេងល្អនៅប៉ុន្មានប្រកួតមកនេះ។

Gareth Bale ប្រកួតកន្លងទៅនេះ ទើបរកបាន Hat-trick ជួយក្រុម Spurs យកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ៤-០។ ខណៈដែលទម្រង់លេងកាន់តែឡើងនៅចុងរដូវកាលនេះ ក៏ស្រាប់តែមានដំណឹងមកថាប្រធានក្លឹបចង់ខ្ចីជើងរូបគេបន្ដ១រដូវកាលទៀតហើយ ព្រោះកុងត្រាខ្ចីជើងនឹងចប់នៅខែក្រោយនេះ។ រំលឹកថាក្រុម Spurs ខ្ចីជើង Bale មកនេះ គឺត្រូវផ្ដល់តម្លៃពលកម្មដល់ទៅ ២៤០ ០០០ផោនក្នុង១សប្ដាហ៍ឯណោះ។ តម្លៃពលកម្មខ្ពស់នេះហើយ គឺជាឧបសគ្គមួយសម្រាប់ការទិញយកដាច់តែម្ដង តែបណ្ដាលឱ្យក្រុម Spurs ហ៊ានត្រឹមខ្ចីជើងប៉ុណ្ណោះ៕

ប្រភព: Dailymail