ក្លិបបាល់ទាត់ Paris Saint-Germain បានកំពុងរង់ចាំដំណឹងយ៉ាងអន្ទះសារ ថាតើកីឡាករខ្សែប្រយុទ្ធ Kylian Mbappe ជាពីរបួសទាន់ពេល ដើម្បីប៉ះម្ចាស់ផ្ទះ Manchester City រាត្រីនេះក្នុងជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League។
PSG បានចាញ់ក្រុមមកពីអង់គ្លេស មេឃខៀវ Man City ២-១ កាលពីជើងទី១ នៅកីឡដ្ឋាន Parc des Princes ធ្វើឲ្យពួកគេទាមទារឈ្នះដាច់ខាតរំលងអាធ្រាត្រ ក្នុងការមានឱកាសទៅប្រជែងជើងឯកជាលើកទី២ ទៀត ដ្បិតកាលឆ្នាំ២០២០ បានបរាជ័យរួមមកហើយ ដោយចាញ់ក្រុមអាល្លឺម៉ង់ Bayern Munich។
នៅមុនការប្រកួតការដ៏សំខាន់នេះដែរ លោក Mauricio Pochettino អ្នកចាត់ការទូទៅ PSG ក៏បានថ្លែងក្នុងសន្និសីទថា «ពួកយើងត្រូវការ Mbappe ដោយកំពុងតាមដានជំងឺរបស់គេយ៉ាងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ថ្ងៃនេះ មុនពេលសម្រេចចិត្តចុងក្រោយ ថាតើគាត់អាចលេង ឬយ៉ាងណា?»។ Mbappe ដែលជា Top scorer ក្នុងក្លិបនោះ បានអវត្តមានក្នុងការប្រកួតដែលម្ចាស់ផ្ទះ PSG យកឈ្នះក្រុម Lens ២-១ នៅ Ligue 1 កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដោយសាររូបគេមានបញ្ហារបួសក្រលៀន (calf injury)។ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Mbappe ទំនងជារងរបួសកាលពីប្រកួតជើងទី១ ពេលចាញ់ City ២-១ ដែលរូបគេ រួមទាំងមិត្តរួមក្រុម Neymar រកបានមិន ១គ្រាប់សោះ៕