ក្រុម Inter Milan បានបង្កើតកំណត់ត្រាថ្មី ឈ្នះពានរង្វាន់ Serie A ឡើងវិញហើយ ក្រោយពីខកខានរយៈពេល១១ឆ្នាំមកហើយ។
Inter Milan បានក្លាយជាជើងឯកទៅហើយ បើទោះជានៅសល់៤ប្រកួតទៀតទើបចប់រដូវកាលក៏ដោយដោយសារការឈ្នះដាច់ពិន្ទុពីក្រុមលេខ២ ដល់ទៅ១៣ពិន្ទុនោះ។ ការឈ្នះពានម្ដងទៀតនេះ គឺជាពានរង្វាន់ទី១៩ហើយក្នុងប្រវត្តិសាស្ត្រក្លឹបយក្សនៅអ៊ីតាលីមួយនេះ ហើយវាក៏បញ្ចប់កំណត់ត្រាឈ្នហជាប់ៗគ្នារហូតរបស់ក្រុម Juventus ផងដែរ។
Inter Milan ពេលនេះឈរនៅលេខ២ក្នុងនាមជាក្រុមជោគជ័យជាងគេនៅ Serie A ដោយឈ្នះពានបាន១៩ លើសក្រុម AC Milan ១៨។ ក្រុមនៅលេខ១នោះ គឺ Juventus មានដល់ទៅ៣៦ដងមកហើយ៕
ប្រភព: DailyMail