ក្រុម Real Madrid បានយកឈ្នះលើក្រុម Osasuna ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ ដើម្បីបន្ដក្ដីសង្ឃឹមរបស់ពួកគេ។

នៅតង់ទី១ក្រុមទាំងពីរខាងលើនេះ មិនមានគ្រាប់បាល់កើតឡើងនោះទេ បើទោះជាមានឱកាសច្រើនក៏ដោយ។ ការប្រកួតឈានដល់តង់ទី២ ទើបក្រុមរបស់លោក Zidane អាចស្វែងរកគ្រាប់បាល់បាន ហើយវាកើតឡើងនៅចុងម៉ោងថែមទៀត។ ដោយកីឡាករ Militao រកបាន១គ្រាប់នៅនាទី៧៦ និង Casemiro នៅនាទី៨០។

ការបាន៣ពិន្ទុបន្ថែមទៀតនេះ បានជួយឱ្យក្រុម Real Madrid បន្ដក្ដីស្រមៃប្រជែងពានរង្វាន់ជាមួយក្រុម Atletico Madrid បានហើយ។ ពេលនេះពួកគេឈរនៅលេខ២ មាន៧៤ពិន្ទុ ស្របពេលក្រុម AT Madrid នៅលេខ១នោះមាន៧៦ពិន្ទុ។ ការប្រកួតនៅសល់៤ប្រកួតទៀតចប់រដូវកាលនេះហើយ៕

ប្រភព: Dailymail