ក្រុម Atletico Madrid បានក្លាយជាជើងឯកពានរង្វាន់ La Liga ហើយ បន្ទាប់ពីយកឈ្នះលើក្រុម Valladolid ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតចុងក្រោយបិទរដូវកាល។

AT Madrid ដែលឈរកំពូលតារាងជាយូរណាស់មកហើយនោះ ត្រូវរង់ចាំដល់ប្រកួតចុងក្រោយទើបអាចសម្រេចថាឈ្នះពានបាន ព្រោះក្រុម Real Madrid ក៏ប្រដេញពីក្រោយខ្លាំងណាស់ដែរ។ នៅប្រកួតចុងក្រោយទល់ Valladolid នេះក្រុមរបស់លោក Simeone អាចសម្រេចក្ដីបំណងបាន ដោយឈ្នះក្នុងលទ្ធផល ២-១ លើកពានឆ្នាំនេះហើយ។ ខណៈដែលក្រុម Real Madrid វិញនៅលេខ២ដដែល។

ក្រុម AT Madrid នារដូវកាលនេះ ឃើញថាល្អខ្លាំងនៅតំបន់ប្រយុទ្ធ បន្ទាប់ពីពួកគេបាននាំយក Luis Suarez មកជួយក្រុម។ រកបានជាង២០គ្រាប់ក្នុង១រដូវកាលនេះ គឺល្មមគ្រប់គ្រាន់សម្រាប់ក្រុមខ្លាំងខាងការពារនេះ យកពានរង្វាន់បានហើយ៕

ប្រភព៖ Marca