លោក Florentino Perez ប្រធានក្លឹបអធិរាជស Real Maddrid និយាយថាជារឿងមិនអាចទៅរួចទេសម្រាប់កីឡាករ និងត្រូវបានហាមឃាត់មិនឱ្យចូលរួមព្រឹត្តការណ៏ប្រកួតលក្ខណៈអន្តរជាតិ។ជាមួយគ្នានេះដែរក្នុងនាមជាស្ថាបនិកម្នាក់ដែលបានរៀបចំបង្កើតព្រឹត្តការណ៏ ប្រកួតក្របខណ្ឌថ្មី Super League បានច្រានចោលការព្រមានពីប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោក Alexander Ceferin ដែលបាននិយាយថាកីឡាកររូបណាដែលចូលរួមក្នុងការប្រកួតក្របខ័ណ្ឌថ្មីនេះនឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតបាល់ទាត់ World Cup និង European Cup នោះទេ ។
លោក Perez បន្តថាៈ Real Madrid, Manchester City និង Chelsea នឹងមិនត្រូវបានហាមឃាត់មិនអោយលេងក្នុងក្របខ័ណ្ឌ Champions League ឬលីកក្នុងស្រុកឡើយ។ មិនអាចទៅរួចទេខ្ញុំអាចធានាបាន ១០០ ភាគរយវានឹងមិនកើតឡើងទេ ច្បាប់ការពារយើង។ រឿងនេះមិនអាចទៅរួចទេ។គួរបញ្ជាក់ថាមជ្ឈដ្ឋានបាល់ទាត់និងអ្នកគំាទ្រក្លឹបជាច្រើនបានប្រកាសចេញមុខតវ៉ាប្រឆាំងលើសំណើរបង្កើតអោយមានព្រឹត្តិការណ៏ប្រកួតពានរង្វាន់ Super League ដែលត្រូវបានបែកធ្លាយពត៌មានកាលពីថ្ងៃអាទិត្យ។
ក្នុងនោះផងដែរមានក្រុមចំនួន ១២ មកពីលីកកំពូលធំៗបីមានដូចជាអេស្បាញ អ៊ីតាលី និង អង់គ្លេសមានក្រុមច្រើនជាងគេរហូតដល់ទៅ៦ក្លឹបធំៗរួមជាមួយនឹងការរំពឹងថានឹងមានក្រុម ៣ ទៀតត្រៀមចូលរួមផងដែរនោះ។ក៏ព្រោះ តែពួកគេយល់ឃើញថាព្រឹត្តការណ៏នេះនិងផ្តល់ផលចំណេញសម្រាប់តែក្លឹបយក្សធំៗ តែវានិងមិនបានផ្តល់ឪកាសសម្រាប់ក្លឹបដែលមានធនធានមធ្យម និង តូចតាចនោះទេ។ផ្ទុយទៅវិញលោក Ceferin បានចាត់ទុកផែនការដែលត្រូវបានកំណត់នេះជារឿងដែលគំរាមកំហែងដោយផ្ទាល់ដល់ការប្រកួតក្របខ័ណ្ឌ Champions League ដែលមានអាយុកាល៦៦ឆ្នាំមកហើយនោះ។
ប្រភព: Goal