Roy Keane និង Ashley Cole បានជំរុញឲ្យខ្សែប្រយុទ្ធឆ្នើម Harry Kane ចាកចេញពីក្រុមមាន់ខ្នាយមាស Tottenham ដើម្បីបង្កើនឱកាសឈ្នះពានជាលើកដំបូងក្នុងអាជីពរបស់ខ្លួន ។ ប្រធានក្រុមជម្រើសជាតិអង់គ្លេសដែលទើបរកគ្រាប់បាល់ពេលផ្តួលប៉ូឡូ្ញញកាលពីយប់ថ្ងៃពុធរូបនេះ ត្រូវបានអតីតខ្សែបម្រើក្រុម Man.Utd លោក Roy Kane និង អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Ashley Cole បានចោតជាសំនួរលើកឡើងព្រមគ្នា យ៉ាងដូច្នេះថាៈក្នុងនាមជាកីឡាករកំពូលម្នាក់តើយើងនិងត្រូវរង់ចាំឪកាសប្រកួតប្រជែងដល់កំរិតកំពូលដល់ពេល ណាទៀត? ប៉ុន្មានខែ ប៉ុន្មានឆ្នាំ? បើទោះបីជា Tottenham ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ Man.City នៅថ្ងៃ២៥ ខែមេសាខាងមុខនេះ។

រីឯតំណែងក្រុមកំពូលតារាងទាំងបួនTop ៤ តើពួកគេនិងអាចធានាបានទេនៅពេលបញ្ចប់រដូវកាល? Kane ខ្សែប្រយុទ្ធជួរមុខរូបនេះនៅមិនទាន់ស្គាល់រសជាតិឈ្នះពានលីកក្នុងស្រុក និង នៅលើឆាកអន្តរជាតិសម្រាប់ក្លឹបបាល់ទាត់អាជីពរបស់ខ្លួន នៅឡើយទេចាប់តាំងពីបានឈានជើងចូលប្រឡូកជាមួយSpur។ បើទោះបីជាកីឡាករមានវ័យ២៧ឆ្នាំរូបនេះធ្លាប់ ជួយក្រុមឈានដល់ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ឆ្នាំ ២០១៥ និង Champions League ឆ្នាំ ២០១៩ ក៏ដោយ។

ប្រភព: Metro