កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានចាត់ទុកអតីតខ្សែការពារ Chelsea និង Arsenal គឺ Ashley Cole ដែលជាគូប្រជែងដ៏ស្វិតស្វាញបំផុតដែលខ្លួនមិនធ្លាប់ជួប និង ប្រឈមមុខកំលុងពេលប្រកបអាជីពនៅក្របខណ្ឌ Premier League រយៈពេល ៧ឆ្នាំ ជាមួយក្រុមបិសាចក្រហម Man.Utd នាពេលកន្លងមក។

រំលឹកដល់ឆ្នាំ២០១៨ ម្ចាស់ពានបាល់មាស Ballon d’Or ៥សម័យ ធ្លាប់បានបង្ហើបប្រាប់ថាអតីតខ្សែការពារឆ្វេងក្រុមជម្រើសជាតិអង់គ្លេស Cole គឺជាកីឡាករដែលមានបច្ចេកទេសរារាំងគូបដិបក្សបានយ៉ាងល្អជាទីបំផុត។

វិលត្រលប់ទៅកាលពីឆ្នាំ២០១៦ Ronaldo ក៏ធ្លាប់បានបញ្ជាក់ប្រាប់ទស្សនាវត្តី Coach Magazine យ៉ាងដូច្នេះផងដែរថាៈខ្ញុំបានប្រឈមមុខជាមួយគាត់ មិនថាតែនៅ Arsenal និង Chelsea យើងធ្លាប់តទល់គ្នាក្នុងនាមជាខែប្រយុទ្ធនិងអ្នកការពារ។ ការពិត Cole មិនអោយយើងដកដង្ហើមនិងលេងបាន ដោយស្រួលនោះទេជាមួយបច្ចេកទេសបិទដ៏រហ័ស និងស្វិតស្វាញ ។ យើងបានដឹងថាមិនជាការប្រកួតដែលងាយនិងផ្តួលនោះទេ ពេលលេងប្រឈមជាមួយគាត់ម្តងៗ ។

ប្រភព៖ Sportbible