ឪពុករបស់ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Edinson Cavani បានលើកឡើងថាកូនប្រុសរបស់ខ្លួនមិនទទួលបានអារម្មណ៏ទំនុកចិត្តនិងអារម្មណ៏កក់ក្តៅជាមួយក្លឹបទេ ដូច្នេះកីឡាកររូបនេះអាច វិលត្រឡប់ទៅស្រុកកំណើតនៅទ្វីបអាមេរិកខាងត្បូងនាពេលខាងមុខ។
លោក Luis Cavani បានប្រាប់បណ្តាញទូរទស្សន៏ TyC Sports ថា: មានឱកាស ៦០% ដែលកូនប្រុសរបស់ ខ្លួននឹងត្រលប់ទៅលេងនៅទ្វីបអាមេរិកខាងត្បូងវិញនិងអាចចូលរួមជាមួយក្រុមអាហ្សង់ទីន Boca Junior ។គាត់ បានបង្កើត ក្តីស្រលាញ់ និង មានមិត្តភក្រ្តជាច្រើន ប៉ុន្តែពេលនេះគាត់មិនមានផាសុខភាពនិងទំនុកចិត្តទេ។លោក Luis បន្តថាៈ រយៈពេលជាងពីរឆ្នាំមកហើយថាគាត់តែងចង់នៅជិតគ្រួសារ នោះជាមូលហេតុដែលខ្ញុំគិតថាគាត់ ជ្រើសរើសការបន្តអាជីពនៅជិតប្រទេសកំណើត។
ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយវ័យ ៣៤ ឆ្នាំបានផ្លាស់មកទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួនកាលពីខែតុលាក្នុង កិច្ចសន្យារយៈពេលមួយឆ្នាំដំបូងក្រោយចាកចេញពីក្លឹបជើងឯកបារាំង Paris St-Germain ។កីឡាករនិយមទុកសក់វែងរូប នេះរកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥ ប្រកួតនៅរដូវកាលនេះ ។រូបគេមិនបានបង្ហាញខ្លួនចូលលេងក្នុងជំនួបផ្តួល Man.City កាលពីថ្ងៃអាទិត្យចុងសប្តាហ៏មុន និង មិនទាន់ច្បាស់លាស់ថាលោក Solskjaer និងអាចដាក់រូបគេចូលលេង ពេលជួប AC.Milan ក្នុងព្រឹត្តការណ៏ Europa League នៅថ្ងៃព្រហស្បត្ត៏ស្អែកនេះរឺយ៉ាងណានោះទេ។
ប្រភព: BBC