David de Gea បានក្លាយជាគោលដៅផ្ទេរអាទិភាពរបស់ក្រុម Paris Saint-Germain ខណៈគ្រូបង្វឹកលោក Mauricio Pochettino ចង់បានរូបគេមកជំនួសតំណែងកីឡាករ Keylor Navas នៅពេលបញ្ចប់រដូវកាល២០២០-២០២១នេះ យោងគេហទំព័រ The Sun បានចុះផ្សាយ។
ទោះបីអ្នកចាំទីអន្តរជាតិអេស្បាញបានចំណាយពេល ១០ ឆ្នាំជាជម្រើសទី១នៅទឹកដី Old Trafford ប៉ុន្តែបច្ចុប្បន្នរូបគេបានរងសម្ពាធខ្លះៗពីតំណែងដៃទី១វ័យ២៣ឆ្នាំកីឡាករ Dean Henderson ខណៈដែលរូបគេអវត្តមានការប្រកួតពេលជួប Crystal Palace និង Man.City ជាមួយហេតុផលផ្ទាល់ខ្លួនពេលនេះគឺត្រូវត្រលប់ទៅមាតុភូមិអេស្បាញដើម្បីផ្តលការគាំទ្រ ដល់ភរិយាដែលទើបតែផ្តល់កំណើតកូនប្រុសជាលើកដំបូង។
De Gea វ័យ៣០ឆ្នាំបង្ហាញខ្លួនសរុប៤៣៤លើកគ្រប់ក្របខណ្ឌប្រកួតនិងមានវ័យជ្រេបន្តិចមែន ប៉ុន្តែអតីកីឡាករក្រុម At.Madrid រូបនេះ មានតម្លៃខ្លួនប្រចាំសប្តាហ៏ប៣៧,៥០០០ផោននៅតែទទួលបានការចាប់អារម្មណ៏ និង ជារឿងកម្រមួយសម្រាប់ក្លឹបដូចជា PSG ហ៊ានចំណាយប្រាក់លើរូបគេ ។ក៏ព្រោះតែបញ្ហាហិរញ្ញាវត្តុដោយសាមេរោគកូវីត-១៩ ជាបញ្ហាចំបងសម្រាប់ក្លឹបធំៗនៅអឺរ៉ុបដោយសារតែការបាត់ចំណូលពីអ្នកចូលទស្សនាគាំទ្រនោះឯង។
ប្រភព: TheSun