ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌលីកកំពូលប្រចាំទ្វីបអឺរ៉ុប Champions League គ្រោងនឹងធ្វើឡើង នៅក្រៅទ្វីបអឺរ៉ុបជាលើកដំបូង ខណៈកីឡាដ្ឋាន Metlife នៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក គឺជាទីកន្លែងដែលសហព័ន្ធទ្វីបអឺរ៉ុបហៅកាត់ថា UEFA លើកយកមកពិភាក្សាត្រៀមធ្វើនៅ ឆ្នាំ ២០២៤ខាងមុខ ។ ព្រមជាមួយគ្នានេះនៅរយៈពេល៣ឆ្នាំខាងមុខ UEFA ក៏គ្រោងនឹងធ្វើការផ្លាស់ប្តូរក្រុមសម្រាប់ចូលរួមប្រកួតគឺកើនឡើងពី ពី ៣២ ដល់ ៣៦ក្រុមផងដែរ ។
ជំនួសអោយការប្រកួតរាល់ដងមាន ៨ ពូលក្នុង១ពូលមាន៤ក្រុមក៏និងធ្វើត្រៀមការផ្លាស់ប្តូរមកជា ក្រុមធំតែមួយវិញ ដោយប្រើប្រព័ន្ធ មួយដែលត្រូវបានគេអោយឈ្មោះថា Swiss System និងជាពិសេសនោះគឺទីតាំងនៃវគ្គផ្តាច់ព្រ័ត្រគឺជាប្រធានបទអាទិភាពដែលត្រូវបានដាក់លើតុដើម្បីពិភាក្សា។
យ៉ាងណាមិញការប្រកួតវគ្គផ្តាច់ព្រ័ត្រ៤លើកចុងក្រោយនេះទៀតត្រូវបានកំនត់ផែនការនិងគោលដៅរួចរាល់ហើយនោះគឺ ទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួគី, ទីក្រុងស៊ាំងពេទឺសប៊ឺកប្រទេសរុស្សី, ក្រុមមុយនិចប្រទេសអាឡឺម៉ង់ និង កីឡាដ្ឋានវីមប្លីចក្រភពអង់គ្លេស ខណៈការប្រកួតបន្ទាប់គឺជាចំនុចកំពុងតែយកមកជជែកដេញដោលគ្នានៅឡើយ។
ប្រភព: Sportbible