លោក Jose Mourinho បានបង្កើតកំណត់ត្រាមិនល្អ មួយសម្រាប់ខ្លួនឯងក្រោយដឹកនាំ Tottenham ចាញ់ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ West Ham កាលពីយប់ថ្ងៃអាទិត្យក្នុងលទ្ធផល២ទល់និង១។ ក្រុមញញួរធំ មានឪកាសរកបានគ្រាប់បាល់២គ្រាប់នាំមុខដោយកីឡាករ Michail Antonioនិង Jesse Lingard មុនពេលប្រធានក្រុម Lucas Moura វាយបកតាមពីក្រោយ១គ្រាប់វិញតែមិនអាចស្រោចស្រង់ស្ថានការណ៏ បាននោះទេ។

មានន័យថាបរាជ័យដល់ទៅ ៥ ដងក្នុង៦ប្រកួតចុងក្រោយនៅក្របខ័ណ្ឌ Premier League ចំនួន ៦ លើកចុងក្រោយ និងឈរនៅចំណាត់ថ្នាក់លេខ ៩ និងមានគម្លាតឃ្លាតឆ្ងាយចំណាត់ថ្នាក់កំពូលតារាងទាំង៤ដល់ទៅ៩ពិន្ទុសម្រាប់កៅអីលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយផងដែរ។

ការប្រកួតសរុបលើកទី៥០នៅលីកកំពូលអង់គ្លេសកាលពីថ្ងៃអាទិត្យរបស់លោក Mourinho ធ្វើអោយរូបលោក ទើបតែទទួលបាន ៨១ ពិន្ទុដែលជាលំដាប់ពិន្ទុទាបបំផុតក្នុងនាមអាជីពណដែលរូបលោកធ្លាប់ដឹកនាំក្លឹបកន្លងមក ។មានន័យថាអតីតគ្រូវបង្វឹក Man.Utd រូបនេះយ៉ាងហោចណាស់ធ្លាប់ដឹកនាំទទួលបានលំដាប់ពិន្ទុ ៩៥ពី ៥០ ប្រកួតព្រមជាមួយបរាជ័យទាំង ៨ លើកដែលគ្រូបង្វឹកអន្តរជាតិព័រទុយហ្គាល់រូបនេះធ្លាប់ដឹកនាំនៅរដូវកាល ២០២០-២០២១ក្រោយពេលត្រូវក្លឹបបញ្ចេញចេញនៅរដូវកាល ២០១៥-២០១៦ ជាមួយបរាជ័យ ៩ ដងជាប់ គ្នា។

លោក Brendan Rodgers បច្ចុប្បន្នកំពុងដឹកនាំក្លឹប Leicester City ត្រូវបានប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា ជាបេក្ខជនឈានមុខគេសម្រាប់បន្តតំណែងនៅ Tottenham ប្រសិនជាក្លឹបចែកផ្លូវគ្នាជាមួយលោក Mourinho ។

ប្រភព: Sportsmole