លោក Jose Mourinho នៅតែមានជំនឿថាក្រុម Tottenham របស់លោកនិងអាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងទាំងបួននៅក្របខ័ណ្ឌ Premier League ពេលបញ្ចប់រដូវកាលនេះ ខណៈរូបលោកបន្តអះអាងថា ចំណាត់ថ្នាក់បច្ចុប្បន្នមិនមានន័យអ្វីគួរកត់សម្គាល់ទេ ។
ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះគឺបានកើតមានឡើងក្រោយពី Tottenham ទទួលបានជ័យជម្នះត្រឹមតែ ៣ លើកប៉ុណ្ណោះក្នុង ១២ ប្រកួតចុងក្រោយស្របពេលបច្ចុប្បន្នក្រុមឈរនៅចំណាត់ថ្នាក់ទី ៩ ដែលជាចំណាត់ថ្នាក់មិនមានសិទ្ធិសូម្បីជម្រុះវគ្គលីកកំពូលទ្វីបអឺរ៉ុប Champions League នោះទេ ។
ការប្រកួតបន្ទាប់ជាមួយក្រុមរួមទីក្រុងឡុងដ៏ គឺ West Ham នាថ្ងៃអាទិត្យនៅតែសំខាន់ខណៈដែលពួកគេមានគម្លាត ៦ ពិន្ទុនៅពីក្រោយក្រុមរហស្សនាមញញួរធំដែលកំពុងឈរនៅចំណាត់ថ្នាក់ទី៥ ខណៈក្រុមលោក Mourinho មាន១ប្រកួតនៅក្នុងដៃនិងធ្លាប់របូតគ្រាប់បាល់វាយបកតាមស្មើដល់ទៅ៣គ្រាប់ក្នុងជំនួបស្មើគ្នា៣ទល់និង៣កាលពីដើមរដូវកាល។សម្រាប់ការប្រកួតនេះលោក Mourinho អាចនិងស្វាគមន៏ការវិលត្រលប់របស់ Harry Kane បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរូបនេះស្នើសុំសំរាកសំរាប់ការប្រកួត Europa League ពេលផ្តួលក្រុមអូទ្រីស Wolfsberger កាលពីថ្ងៃព្រហស្បត្ត៏។ទោះយ៉ាងណា Tottenham និងត្រូវអវត្តមានខ្សែការពារ Sergio Reguilon (សាច់ដុំ) និង ខ្សែបម្រើ Giovani Lo Celso ដោយសាររបួសសរសៃពួរ។
ប្រភព: Sportsmole