Heung-min Son ប្រាប់ថារូបគេពិតជារីករាយក្នុងការលេងចាប់ដៃគូជាមួយមិត្តរួមក្រុម Gareth Bale បន្ទាប់ពី កីឡាករអន្តរជាតិវេលរូបនេះបានបង្ហាញខ្លួនចូលលេងនៅក្របខ័ណ្ឌ Europa League វគ្គ៣២ក្រុមកាលពីរាត្រីថ្ងៃព្រហស្បតិ៍។

ការប្រកួតនេះ Bale ក្នុងនាមកីឡាករខ្ចីជើងពីក្លឹប Real Madrid មានឪកាស ស៊ុតបាល់បញ្ចូលទី ១ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីជួយអោយ Son តែតបាល់នាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ Tottenham ក្នុងជំនួបផ្តួលក្រុមភ្ញៀវ Wolfsberg ក្នុងលទ្ធផល៤ទល់និង១ សម្រាប់ការប្រកួតជើងទី១។ Son កីឡាករដែលត្រូវបានចាត់ទុកជាគ្រាប់ពេជ្ររបស់ទ្វីបអាស៊ីនាពេលបច្ចុប្បន្នបានបញ្ជាក់ប្រាប់ក្រោយការប្រកួតថាៈ ខ្ញុំពិតជាបានបង្កើនទំនាក់ទំនងជិតស្និទ្ធនិងរីករាយលេងជាមួយគាត់សម្រាប់ពេលវេលាមួយនេះ។

ប្រភព: Goal