Gareth Bale នៅតែស្រលាញ់ក្រុម Real Madrid ទោះបីជាមិនទាន់មានសញ្ញាលេចឡើងអ្វីសំខាន់ជាមួយនឹងការវិលត្រឡប់ទៅកាន់ទឹកដី Santiago Bernabeu របស់អេស្បាញនាពេលខាងមុខយ៉ាងណាក៏ដោយ។ការលើកឡើងនេះគឺតាមសម្តីរបស់លោក Jonathan Barnett ដែលជាភ្នាក់ងារផ្ទាល់របស់កីឡាករវ័យ ៣១ឆ្នាំរូបនេះ។

ខ្សែបម្រើ-ប្រយុទ្ធស្លាបជើងចាស់សញ្ជាតិវែលមានទំនាក់ទំនងល្អជាមួយលោក Jose Mourinho បើទោះបីមានឱកាសតិចតួចក្នុងការចូលលេងនៅក្របខណ្ឌ Premier League ក្នុងលក្ខណ្ឌខ្ចីជើងកាលពីពាក់កណ្តាលរដូវកាលយ៉ាងណាក៏ដោយ។ប៉ុន្តែទោះបីជាមានបំណងត្រលប់ទៅ លីកកំពូលអេស្បាញវិញក៏ឪកាសចូលលេងទៀងទាត់របស់ Bale និងក្លាយជាប្រធានបទដែលត្រូវចោតសួរសម្រាប់អ្នកចាត់ការទូទៅលោក Zinedine Zidane ។

Bale ទើបតែ ចូលលេងបាន ១៦លើកគ្រប់ក្របខណ្ឌ ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះសម្រាប់ក្រុមមាន់ខ្នាយមាស Tottenham ជាមួយឧបសគ្គគឺបញ្ហារបួស និងវិធីសាស្រ្តជ្រើសរើសកីឡាកររបស់គ្រូបង្វឹក។

ប្រភព: Goal