លោក Thomas Tuchel គឺជាអ្នកចាត់ការទូទៅដែលគាំទ្រសមត្ថភាពលេងដ៏បិនប្រសព្វរបស់ខ្សែបម្រើ Franck Kessie របស់ក្លឹប AC.Milan និងមានក្តីសុបិនព្រមទាំងមហិច្ឆតានាំយកកីឡាករដ៏មានទេពកោសល្យរូបនេះមកកាន់ទឹកដី Stamford Bridge នៅពេលអនាគតផងដែរ។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានចាប់ផ្តើមដឹកនាំក្លឹប Chelsea ប្រកបដោយទំនុកចិត្តក្រោយផ្លាស់មកជំនួសតំណែង លោក Frank Lampard កាលពីខែមុនជាមួយស្ថិតិឈ្នះ ៥ និងស្មើម្តងក្នុងចំណោម ៦ ប្រកួតដំបូងរបស់ខ្លួន។ យ៉ាងណាមិញក្រុមតោខៀវ Chelsea នៅតែមានការប្រកួតជាច្រើនសម្រាប់រដូវកាលនេះប៉ុន្តែការផ្ទេរ Kessie អាចនិងចាប់ផ្តើមដំណើរការចរចារនៅពេលបញ្ចប់រដូវកាលនេះ។ កីឡាករវ័យ ២៤ ឆ្នាំសញ្ជាតិកូឌីវ័ររូបនេះមានតម្លៃខ្លួនប្រមាណ ៤០ លានផោន ដូច្នេះ Chelsea អាចនិងប្រើប្រាស់កីឡាករខ្ចីជើង Fikayo Tomori ជាថ្នូរសម្រាប់ការដោះដូរ។
ប្រភព: Sportsmole