ក្រុម AC Milan បានខកខានឱកាសដើម្បីបន្តការនាំមុខរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ខណៈដែល Spezia បានកត់ត្រានូវជ័យជម្នះឈ្នះក្នុងផ្ទះសម្រាប់ការប្រកួតលីកកំពូលអ៊ីតាលី Serie A ជាលើកទី ២ នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
ការខកខាននេះមានន័យថាគូប្រជែងក្លឹបរួមទីក្រុងគឺ Inter Milan នឹងឡើងទៅឈរនៅកំពូលតារាងប្រសិនពួកគេផ្តួល Lazio នៅថ្ងៃអាទិត្យនេះមុនក្រុមទាំងពីរជួបគ្នានៅ ចុងសប្តាហ៍ក្រោយ។
ក្រុមដែលទើបនិងឡើងមកពីលីកលំដាប់ទីពីរគឺ Spezia បានស្ថិតនៅក្នុងលីកលំដាប់ទីបួនក្នុងឆ្នាំ ២០១០ នោះ មានឪកាសរកបានគ្រាប់បាល់២គ្រាប់ក្នុងការប្រកួតនេះស័ក្តសមសម្រាប់ជ័យជំនះក្នុងនាមម្ចាស់ផ្ទះ ក្នុងសប្តាហ៏ទី ២២របស់ពួកគេ ។វាគឺជាបរាជ័យក្នុងលីគលើកទី ៣ ហើយសម្រាប់ AC.Milan ខណៈដែលពួកគេមានគម្លាត៧ ពិន្ទុពីក្រុមការពារតំណែងជើងឯក Juventus ដែលបានចាញ់ Napoli ១ទល់និង០នៅយប់ថ្ងៃសៅរ៏នោះ ។
ប្រភព: BBC