ការប្រកួតពានរង្វាន់ធំទីពីរទ្វីបអឺរ៉ុប Europa League រវាងក្រុម Benfica និងកាំភ្លើងធំ Arsenal នៅកីឡាដ្ឋាន Estadio da Luz ប្រទេសព័រទុយហ្គាល់ថ្ងៃទី ១៨ ខែកុម្ភះត្រូវបានផ្លាស់ទៅធ្វើទៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីសម្រាប់ការប្រកួតជើងទី១ ។គួរកត់សម្គាល់ថាមូលហេតុបង្ការការឆ្លងរាលដាលនៃមេរោគកូវីត-១៩ដែលមិនទាន់បង្ហាញសញ្ញាធូរស្បើយនៅឡើយនោះ។ ទោះយ៉ាងណាការប្រកួតជើងទី ២ គឺមិនត្រូវបានធ្វើឡើងនៅទឹកដី Emirate Stadium ចក្រភពអង់គ្លេសនោះទេ គឺនិងត្រូវបន្តធ្វើឡើងនៅទីក្រុង Athens នាកីឡាដ្ឋាន Georgios Karaiskakis ប្រទេសក្រិកបន្តទៀត ។
ការរឹតត្បិតមិនត្រូវបានធ្វើឡើងនៅក្នុងប្រទេសអង់គ្លេសនេះជាពិសេសកីឡាករដែលមកពីប្រទេសព័រទុយហ្គាល់ ត្រូវប្រឈមនឹងវិធានការដាក់អោយនៅដាច់ដោយឡែកក៏ព្រោះតែប្រទេសនេះស្ថិតក្នុងបញ្ជីក្រហម របស់រដ្ឋាភិបាលចក្រភពអង់គ្លេស ។ ដូច្នេះកីឡាករនិងបុគ្គលិករបស់ Arsenal នឹងត្រូវប្រឈមការដាក់អោយនៅដាច់ដោយឡែក(ចត្តាឡើស័ក)ខ្លួនឯង រយៈពេល ១៥ ថ្ងៃនៅពេលត្រឡប់មកពីព័រទុយហ្គាល់វិញ។ កត្តាចាំបាច់នេះ ទើបធ្វើអោយក្លឹបសម្រេចមិនទទួលយកការប្រកួតជើងទី២ក្នុងទឹកដីខ្លួនឯងនោះ ។