យុវជន Issac Drogba កូនប្រុសវីរបុរសក្រុមតោខៀវ Chelsea គឺអតីតខ្សែប្រយុទ្ធ Didier Drogba បានចុះហត្ថលេខាលេងអោយក្រុម Folgore Caratese នៅលីកលំដាប់ទី៤នៃក្របខណ្ឌបាល់ទាត់អ៊ីតាលី ដោយយោង តាមការប្រកាសជាផ្លូវការណ៏របស់ក្លឹបកាលពីថ្ងៃច័ន្ទ។

កីឡាករវ័យ ២០ ឆ្នាំសញ្ជាតិកូឌីវ័ររូបនេះលេងក្នុងតួនាទីដូចជាឪពុករបស់គេដូច្នេះដែរក្រោយពីឆ្លងកាត់ការបណ្តុះ បណ្តាលចេញពីយុវជនថ្នាលក្រុមតោខៀវ Chelsea និងជាមួយក្រុមអាយុក្រោម ១៩ ឆ្នាំជាមួយក្លឹបនៅក្របខណ្ឌលីកលំដាប់ទី២ បារាំងគឺ Guingamp នាពេលកន្លងមក។

រង់ចាំមើលថាតើ Issac និងទទួលបានជោគជ័យដូចជាឪពុកគឺលោក Didier Drogba ដែលធ្លាប់ចាប់ផ្តើមអាជីព នៅក្នុងក្របខ័ណ្ឌលំដាប់ទី ២បារាំង ជាមួយក្លឹប Le Mans និង Marseille តែបានទទួលជោគជ័យបំផុតជាមួយក្លឹប Chelsea ដោយឈ្នះពាន Premier League ចំនួនបួន, ពាន FA Cup ចំនួន ៤ និង Champions League មួយដងផងដែរ។

ប្រភព: DailyMail