Cristiano Ronaldo និងមិត្តស្រីរបស់ខ្លួននាង Georgina Rodriguez បានបរិច្ចាគថវិកាលើការព្យាបាលកុមារសញ្ជាតិព័រទុយហ្គាល់ឈ្មោះ Thomas ដែលកំពុងទទួលការព្យាបាលជំងឺមហារីក។គួរបញ្ជាក់ថាស្ថិតក្នុងវ័យត្រឹមតែ៧ ឆ្នាំ កុមាររូបនេះត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកំរិតស្រាលគិតចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩មកម្លេះ ។ ។បច្ចុប្បន្នកុមារ Thomas បានទៅដល់មន្ទីរពេទ្យ D’Hebron ក្នុងទីក្រុងបាសេឡូណាប្រទេសអេស្បាញដើម្បីធ្វើតេស្ត និង ពិគ្រោះយោបល់លើការព្យាបាលបន្ថែមទៀតពាក់ព័ន្ធការវិវឌ្ឍជំងឺមហារីករបស់ខ្លួន។
យ៉ាងណាមិញក្រោយពីមានអការៈធូរស្បើយឡើងវិញកាលពីខែតុលាឆ្នាំមុនឪពុកម្តាយរបស់ Thomas បានព្យាយាមអំពាវនាវ និងស្វែងរកថវិកាបន្ថែមទៀតដើម្បីជួយកូនរបស់ខ្លួន ។ទីបំផុតតារាបាល់ទាត់ឆ្នើមវ័យ៣៦ ឆ្នាំ និងមិត្តស្រីមិនទាន់រៀបការនាង Georgina បានចេញមុខទទួលខុសត្រូវលើការពារបាលនេះសម្រាប់ Thomas ក្រោយពីមានសារបញ្ជាក់របស់បងស្រីតារាម៉ូដែលសញ្ជាតិអាហ្សង់ទីនវ័យ រូបនេះ គឺអ្នកស្រី Ivana បានបញ្ជាក់ពីសកម្មភាពនិងការចូលរួមរបស់សប្បុរសជនទាំងពីរខាងលើនេះ។
កាលពីខែមីនាឆ្នាំមុន Ronaldo និងភ្នាក់ងាររបស់ខ្លួនលោក Jorge Mendes បានសហការគ្នាបរិច្ចាគ ថវិកា១ លានផោនដើម្បីជួយដល់មន្ទីរពេទ្យក្នុងពេលជំងឺកូវីត-១៩បានផ្ទុះការរាតត្បាតខ្លាំងពេញទូទាំង ទ្វីបអឺរ៉ុប។ម្ចាស់ពានរង្វាន់បាល់មាស៥សម័យរូបនេះក៏មានតួនាទីជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការ Save the Children យូនីសេហ្វ និងទស្សនៈពិភពលោកផងដែរ។ អ្វីដែលសំខាន់ នាពេលកន្លងមកអតីតកីឡាករ Man.Utd និង Real Madrid កាលពី ឆ្នាំ ២០១៣ បានបរិច្ចាគប្រាក់រង្វាន់ប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ចំនួន ៨៩,០០០ ផោនដល់កាកបាទក្រហមអន្តរជាតិដើម្បីជាសកម្មភាពមនុស្សធម៌ផងដែរ។
ប្រភព: TheSun