លោក Ralph Hasenhuttl ជឿជាក់ថាសមាជិកថ្មីខ្សែបម្រើ Takumi Minamino ដែលក្លឹបខ្ចីជើងពីក្រុម Liverpool រហូតដល់បញ្ចប់រដូវកាលនេះ ជាកីឡាករដែលមានសមត្ថភាពពិសេស ស្របពេលគ្រូបង្វឹកសញ្ជាតិអូទ្រីសរូបនេះជូនពរ និង សង្ឃឹមថារូបគេឱ្យទទួលបានជោគជ័យជាមួយក្លឹប Southampton ។

គួរបញ្ជាក់ថាកីឡាករអន្តរជាតិជប៉ុន Minamino វ័យ ២៦ ឆ្នាំរូបនេះមិនអាចជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jurgen Klopp បាននោះទេ ក្រោយផ្ទេរពីក្លឹបនៅRB Salzburg នៅលីកកំពូលអូទ្រីស មកទឹកដី Anfield របស់ក្រុមហង្សក្រហម Liverpool កាលពីខែមករាឆ្នាំ ២០២០។

Minamino ទើបតែបានបង្ហាញខ្លួនចូលលេងជម្រើសដំបូងបានបាន ៤ ដងនិងក្នុងនាមកីឡាករបម្រុងបាន ១៥ ប្រកួតនៅ ក្របខ័ណ្ឌ Premier League សម្រាប់ក្រុមការពារតំណែងជើងឯកអង់គ្លេសដោយរកបានគ្រាប់បាល់បានតែមួយគ្រាប់ក្នុងកំឡុងពេល ផ្តួល Crystal Palace ៧ទល់និង០ កាលពីខែធ្នូ។

ប្រភព: Sportsmole