ក្រុមតោខៀវ Chelsea បានកំនត់យកបេក្ខភាពគ្រូបង្វឹកបួនរូបដើម្បីចូលមកដឹកនាំនៅកីឡាដ្ឋាន Stamford Bridge ប្រសិនអ្នចចាត់ការទូទៅលោក Frank Lampard មិនអាចកែប្រែស្ថានការណ៏សព្វថ្ងៃអោយបានធូរ ស្បើយឡើងវិញបាននោះទេ ។គួរបញ្ជាក់ថាក្រោយពីចាប់ឆមាសទី១នៃរដូវកាលដំបូង Chelsea ស្ថិតក្នុងលំដាប់ក្រុមកំពូលទាំង៤ តែ ខណៈពេលនេះ ពួកគេបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី ៩ បន្ទាប់ពីចាញ់បួនប្រកួតក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ពួកគេ។

មានន័យថាបរាជ័យចុងក្រោយកក្នុងលទ្ធផល ៣ទល់និង១ នៅទឹកដីខ្លួនឯងក្រោមថ្ចីជើងក្រុម Man. City បានបង្កើនសម្ពាធទៅលើគ្រូបង្វឹកអង់គ្លេសរូបនេះកាន់តែខ្លាំងៗ។

យោងគេហទំព័រ The Independent បានចុះផ្សាយថាៈ Chelsea បានសំរាំងយកគ្រូបង្វឹកដែលមានបទពិសោធន៏៤រូបដើម្បីមកទទួលតំណែងនោះរួម មានដូចជាៈ១.លោក Brendan Rodgers ដែលកំពុងដឹកនាំ Leicester City, ២.លោក Ralph Hasenhuttl ដែលកំពុងដឹកនាំ Southampton , និង ៣.អតីតគ្រូបង្វឹក PSG លោក Thomas Tuchel ព្រមទាំង ៤.អ្នកចាត់ការទូទៅលោក Massimiliano Allegri អតីតគ្រូបង្វឹក Juventus ដែលនៅទំនេរមិនទាន់មានក្លឹបដឹកនាំក្រោយចាកចេញពីក្លឹបកាលពីឆ្នាំមុនផងដែរ ។

ប្រភព៖ Sportsmole